• Skip to primary navigation
  • Skip to main content
PONLOK KHMER

PONLOK KHMER

People and Knowledge of Highlanders

  • Home
  • About
    • Contact Us
      • Donate
    • Who We Are
    • Structure
  • Programmes
    • Develop Institutional Grassroots Networks
    • Women Leadership & Gender Inclusive
    • Communities Economies Alternative Development
    • Communities Exercise their Rights Over Land and Natural Resources
    • PKH Organizational Development
  • Events and News
    • Anouncement
      • ឳកាសការងារ Job Vacancy
    • News
      • Blogs
      • Trainings & Workshops
      • Ecotourism
      • Forestry
      • Communities Economies Alternative Development
    • Linked Media
    • Case Studies
    • Celebrations
    • Library
      • Images
      • Videos
      • Reports
    • Projects Activities
      • Citizens Engaged in Environmental Justice for All (CEEJA)
      • Digital Security for Land Rights Defenders (DLRD)
      • Land for Indigenous and Local Livelihoods (LILL)
      • Community Action for Eco-livelihood (CAFEL)
  • Languages
  • Show Search
Hide Search

វេទិការ​ពលរដ្ឋ ត្រូវ​បាន​អាជ្ញាធររារាំង

វេទិការពលរដ្ឋ ស្ដីពី អភិបាលកិច្ចដីធ្លី និង ការគ្រប់គ្រងធនធានធម្មជាតិ នៅទីធ្លាវត្ត ព្រះឥន្ទទ្រង់

នៅថ្ងៃច័ន្ទ ទី០៩ ខែឧសភា ឆ្នាំ២០១៦នេះ បណ្ដាញសហគមន៍ស៊ី អ៊ិន អេ (CNA) អ្នកស្រី ហួត ម៉ាលី និង អ្នកស្រី ភោគ ហុង បានរៀបចំ វេទិការពលរដ្ឋ ស្ដីពី អភិបាលកិច្ចដីធ្លី និង ការគ្រប់គ្រងធនធានធម្មជាតិ នៅទីធ្លាវត្ត ព្រះឥន្ទទ្រង់ ដែលស្ថិតក្នុងភូមិថ្មី ឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ ដែលមានអ្នកចូលរួមប្រហែលជាង ៤០០នាក់ មកពីបណ្ដាភូមិនៃស្រុកជ័យសែន ស្រុកត្បែងមានជ័យ ស្រុកឆែប ស្រុកសង្គមថ្មី និង ស្រុករវៀង។

វេទិការពលរដ្ឋនេះ ត្រូវបានបង្អាក់ដោយអាជ្ញាធរ ដោយអាជ្ញាធរស្រុក បានហៅអ្នកស្រី ហួត ម៉ាលី អ្នកស្រី ភោគ ហុង និងពលរដ្ឋម្នាក់ទៀត អោយទៅជួបនៅសាលាស្រុក រហូតដល់ម៉ោងប្រមាណជា ១០:០០នាទី ទើបអាជ្ញាធរអនុញ្ញាតអោយពួកគាត់ត្រលប់មកកន្លែងកម្មវិធីវិញ។
អ្នកស្រី ភោគ ហុង មកពីបណ្ដាញសហគមន៍ព្រៃឡង់ បានអោយដឹងថា អាជ្ញាធរបានឃាត់ពួកគាត់មិនអោយធ្វើវេទិការនេះ ដោយសារសហគមន៍ពុំបានប្រគល់ឯកសារអោយបានគ្រប់គ្រាន់ និងត្រឹមត្រូវតាមនិតិរដ្ឋបាលរបស់ស្រុក ហើយខាងស្រុកអនុញ្ញាតិអោយពួកគាត់មកវិញនេះ ដោយចង់អោយពួកគាត់ប្រាប់អោយប្រជាពលរដ្ឋទាំងអស់រំសាយការជួបជុំនេះ។
ទោះជាយ៉ាងនេះក្ដី វេទិការនេះនៅតែបន្ដធ្វើ គ្រាន់តែអាជ្ញាធរមិនអោយសង់រោង និងដាក់មេក្រូ និងគ្មានការចូលរួមពីសំណាក់អាជ្ញាធរឡើយ មានតែប៉ូលីស ប៉េអឹម ដែលនៅទីនោះប្រហែលជា២០នាក់ ដើម្បីតាមដាននិងឃ្លាំមើលវេទិការនេះ។

លោក ទិត្យ សុខាម អភិបាលរងស្រុកជ័យសែន
លោក ទិត្យ សុខាម អភិបាលរងស្រុកជ័យសែន

ប្រហែលជា២ម៉ោងក្រោយពីវេទិការដំណើរការ លោក ទិត្យ សុខាម អភិបាលរងស្រុកជ័យសែន បានមកប្រកាស អោយបិទកម្មវិធី ហើយលោកក៏បានត្រលប់ទៅវិញភ្លាមដែរ។*សហគមន៍បានដាក់លិខិតអញ្ជើញទៅតាមបណ្ដាអង្គការផ្សេងៗ នៅខេត្តព្រះវិហារ ក៏ដូចជាអាជ្ញាធរខេត្ត និងមន្ទីពាក់ព័ន្ធថ្នាក់ខេត្តដែរ ប៉ុន្តែជាក់ស្ដែងគេឃើញមានតែអង្គការសង្គមស៊ីវិលពីរប៉ុណ្ណោះដែលមកចូលរួម គឺ តំណាងអង្គការពន្លកខ្មែរ  និងសមាគមន៍អាដហុកប្រចាំខេត្តព្រះវិហារ។

*ទំនាក់ទំនងតំណាងសហគមន៍ 0719 525 687 | 012 948 682

Written by:
dev-admin
Published on:
May 9, 2016

Categories: ករណីដីធ្លី, ការប្រារព្ធពិធីផ្សេងៗ

Footer

PONLOK KHMER

Registered with Ministry of Interior of Cambodia on 24 June, 2008

Address: Kok Beng Village, Sangkat Kampong Pranak, Preah Vihear Town, Cambodia

Copyright © 2026 · PONLOK KHMER · People and Knowledge of Highlanders