នៅថ្ងៃទី១៧ មករា ២០២២ អង្គការពន្លកខ្មែរបានប្រជុំឆ្លុះបញ្ចាំងប្រចាំមួយ ដើម្បីឆ្លុះបញ្ចាំងទៅលើសកម្មភាពការងាររបស់ខ្លួនក្នុងឆ្នាំ២០២១ ដែលក្នុងនោះក៏មានការចែករំលែកពីផ្នែកកម្មវិធី និងហិរញ្ញវត្ថុ ក៏ដូចជាការគ្រប់គ្រងស្ថាប័នផងដែរ។ លទ្ធផលសំខាន់ៗ បញ្ហាប្រឈម មេរៀនផ្សេងៗ ក៏ត្រូវបានចែករំលែកផងដែរ។ ផែនការសកម្មភាពប្រចាំឆ្នាំក៏ត្រូវបង្កើតផងដែរ។ លើសពីហ្នឹងទៀត ពន្លកខ្មែរក៏បានពង្រឹងការងារក្រុមដោយធ្វើដំណើរទស្សនៈកិច្ចទៅលេង និងពិសារអាហាររួមគ្នានៅសមុទ្រនាទីក្រុងកែបផងដែរ។