ដោយពឹងអាស្រ័យផលលើច្បោះជ័រ លោក លឿន សារឿន ដែលជាសមាជិកក្រុមស្នូលនៃបណ្ដាញព្រៃព្រះរកាបានលើកឡើងថា បើទោះជាក្នុងសម័យកូវិដនេះ ក៏លោកអាចរកចំនូលពីកាលលក់ជ័រទឹកជាប្រចាំ និងមិនព្រួយបារម្ភពីស្បៀងឡើយ។ លោកក៏បានសំណូមពរអោយបងប្ងូនដែលមានដើមជ័រទឹកត្រូវតែខំថែរក្សា និងស្ថាប័នពាក់ព័ន្ឋអោយជួយការពារ ក៏ដូចជាជួយរកទីផ្សារដែលអាចលក់ជ័រទឹកបានតម្លៃខ្ពស់។