យើងខ្ញុំទាំងអស់គ្នាជាកសិករ សហគមន៍រងគ្រោះដីធី្ល ប្រជានេសាទ កម្មករ អ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជនជាតិដើមភាគតិច សហជីព និងសង្គមស៊ីវិល បានកំពុងធ្វើការងារផ្តោតសំខាន់លើកិច្ចប្រជុំកំពូល ថ្នាក់ជាតិស្តីពីប្រព័ន្ធស្បៀងអាហារ ដែលនឹងរៀបចំសន្និសិតតាមអនឡាញស្តីពី ដំណោះស្រាយលើបញ្ហាប្រឈម ក្តីកង្វល់ និងតម្រូវការរបស់យើងខ្ញុំនាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ នៅវេលាម៉ោង ១០:០០ ដល់ ១១:៣០ព្រឹក។
បន្ទាប់ពីកិច្ចប្រជុំតាមអនឡាញនេះ យើងខ្ញុំនឹងចេញ «លិខិតចំហរួមគ្នា» ទៅកាន់អង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា និងអន្តរជាតិ ដែលជាអ្នកសម្របសម្រួលក្នុងកិច្ចការរៀបចំកិច្ចប្រជុំកំពូលសកលស្តីពីប្រព័ន្ធស្បៀងអាហារ នាខែកញ្ញា ឆ្នាំ២០២១ ខាងមុខ។
អាស្រ័យហេតុនេះ យើងខ្ញុំសូមជម្រាបជូន និងគោរពអញ្ជើញសាធារណជន និងអ្នកសារព័ត៌មានចូលរួមតាមដានកម្មវិធីរបស់យើងខ្ញុំ តាមរយៈតំណភ្ជាប់ខាងក្រោម កុំបីខាន។
តំណភ្ជាប់សម្រាប់ចូលរួមកម្មវិធី៖
Join Zoom Meeting:
https://zoom.us/j/9514745351?pwd=NitlaDYzRjRiNDVTbC9aVmlPSExIZz09
Meeting ID: 951 474 5351
Passcode: 853791
ដើម្បីទទួលបានព័ត៌មានលំអិតបន្ថែម សូមទំនាក់ទំនងមកកាន់ក្រុមការងាររៀបចំ៖
១. ប៉ឹក សោភ័ណ្ឌ នាយកប្រតិបត្តិនៃអង្គការពន្លកខ្មែរ ទូរស័ព្ទលេខ៖ ០១៥ ៦៣៨ ១៧១
២. កែវ ចាន់រ៉ា លេខាធិការនៃសម្ព័ន្ធប្រជាពលរដ្ឋដើម្បីអធិបតេយ្យស្បៀងប្រចាំតំបន់អាស៊ី ទូរស័ព្ទលេខ៖ ០៧៧ ៥៥៣ ២១១
៣. ទឹម ម៉ាឡៃ អ្នកសម្របសម្រួលនៃសហភាពផ្ទះសាមគ្គី ទូរស័ព្ទលេខ៖ ០១៧ ៩៩០ ៦៨៩
៤. អ៊ុល វ៉ាន់ ប្រធានសមាគមបណ្តាញយុវជនកម្ពុជា ទូរស័ព្ទលេខ៖ ០៩៣ ៩១៣ ០១១