នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីចូលរួមទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក អង្គការពន្លកខ្មែរ បានសហការរៀបចំពិធីដាំកូនឈើដើម្បីភពផែនដីចំនួន៣៥០ដើម ដែលដឹកនាំដោយព្រះតេជគុណ អគ្គតេជោ ថៃ អ៊ុំ ព្រះចៅអធិការវត្ត ពោធិ៍កែវមានជ័យ ស្ថិតនៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដោយមានការចូលរួមពីឯកឧត្តម គីម រឹទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងមន្ត្រីប្រតិភូអមដំណើរ ប្រជាពលរដ្ឋ ព្រះសង្ឃ ពុទ្ធបរិស័ទចំណុះជើងវត្ត និងពីក្រុងព្រះវិហារ សមាជិកបណ្តាញសហគមន៍ព្រៃព្រះរកា និងបុគ្គលិកក្រុមសង្គមស៊ីវិល។