• Skip to primary navigation
  • Skip to main content
ពន្លកខ្មែរ

ពន្លកខ្មែរ

ចំណេះដឹងជនជាតិដើមភាគតិច

  • ទំព័រដើម
  • អំពីយើង
    • ទំនាក់ទំនង
  • កម្មវិធីរបស់យើង
    • ការអភិវឌ្ឍន៍ស្ថាប័នសហគមន៍ / បណ្តាញថ្នាក់ជាតិ និងតំបន់
    • ភាពជាអ្នកដឹករបស់ស្ត្រី និង បរិយាប័ន
    • អភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍តាមបែបជម្រើស
    • ពលរដ្ឋអនុវត្តន៍សិទ្ធិក្នុងការប្រើប្រាស់ដីធ្លី និងធនធានធម្មជាតិ
    • អភិវឌ្ឍន៍ស្ថាប័នពន្លកខ្មែរ
  • ព្រឹត្តិការណ៍ និង ព័ត៌មាន
    • សេចក្ដីជូនដំណឹង
      • ឳកាសការងារ Job Vacancy
    • ព័ត៌មាន
      • ប្លុក
      • ការបណ្តុះបណ្តាល និងសិក្ខាសាលា
      • ទេសចរណ៍ធម្មជាតិ
      • ព្រៃឈើ
      • អភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍តាមបែបជម្រើស
    • Linked Media
    • ករណីសិក្សា
    • ការប្រារព្ធពិធីផ្សេងៗ
    • បណ្ណាល័យ
      • រូបភាព
      • វីដេអូ
      • របាយការណ៍
    • សកម្មភាព​គម្រោង
      • ការចូលរួមរបស់ពលរដ្ឋដើម្បីយុត្តិធម៌បរិស្ថានសម្រាប់ទាំងអស់គ្នា (CEEJA)
      • សុវត្ថិភាពឌីជីថលសម្រាប់អ្នកការពារសិទ្ធិ (DSLD)
      • ដីធ្លីសម្រាប់ជីវភាពជនជាតិដើមភាគតិច (LILL)
      • សកម្មភាពសហគមន៍ដើម្បី​ក្សេត្រាជីវភាព(CAFEL))
  • English
  • Show Search
Hide Search
Agroecology and Climate Resilience Outreach in Chhaeb District, Preah Vihear Province

ការផ្សព្វផ្សាយអំពីកសិកម្មអេកូឡូស៊ី និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ

នៅថ្ងៃទី ២៤–២៥ ខែកញ្ញា ឆ្នាំ២០២៦ អង្គការពន្លកខ្មែរ សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរមូលដ្ឋាន ដោយមានការគាំទ្រពី កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី ភាពធន់នឹងការប្រែប្រួលអាកាសធាតុ តាមរយៈការធ្វើកសិកម្មអេកូឡូស៊ី (Agroecology) និងផលប៉ះពាល់នៃការប្រើប្រាស់ជីគីមី ថ្នាំសម្លាប់សត្វល្អិត និងការរិចរិលដី។

សកម្មភាពនេះបានរៀបចំជាមួយប្រជាកសិករ ចំនួន៦ភូមិ រួមមាន ភូមិសាអែម កំពង់ពោធិ៍ កំពង់ក្រសាំង កំពង់ជ្រៃ កំពង់ព្រះឥន្ទ និងកំពង់សាមី ស្រុកឆែប ខេត្តព្រះវិហារ។

គោលបំណងសំខាន់ គឺលើកកម្ពស់ការយល់ដឹងរបស់ប្រជាកសិករអំពីផលប៉ះពាល់នៃការប្រើប្រាស់ជីគីមី និងថ្នាំសម្លាប់សត្វល្អិត ព្រមទាំងជំរុញការអនុវត្តកសិកម្មប្រកបដោយសុវត្ថិភាព និងចីរភាព ដើម្បី៖

  • ថែរក្សា និងស្តារគុណភាពដី
  • គ្រប់គ្រង និងប្រើប្រាស់ប្រភពទឹកប្រកបដោយប្រសិទ្ធភាព
  • កាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន
  • ពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ
  • នៅក្នុងកិច្ចប្រជុំនេះអ្នកចូលរួមបានស្វែងយល់អំពីបច្ចេកទេសកសិកម្មអេកូឡូស៊ី ដូចជា៖
  • ការដាំដំណាំ បន្លែ និងដំណាំហូបផ្លែ
  • ការប្រើប្រាស់ជីធម្មជាតិ និងការផលិតជីកំប៉ុស
  • ការគ្រប់គ្រងសត្វល្អិតតាមវិធីធម្មជាតិ
  • ការគ្រប់គ្រង និងប្រើប្រាស់ប្រភពទឹកសម្រាប់ស្រោចស្រព
  • ការថែរក្សា និងស្តារគុណភាពដី
  • ការចិញ្ចឹមមាន់តាមបែបធម្មជាតិ

សកម្មភាពនេះមានអ្នកចូលរួមសរុប ២៨៩នាក់ ក្នុងនោះស្ត្រី ១៧១នាក់ ដោយផ្តោតលើការចូលរួមរបស់កសិករ ចាស់ទុំ យុវជន និងស្ត្រី។

តាមរយៈការផ្សព្វផ្សាយ និងការផ្លាស់ប្តូរចំណេះដឹងនេះ ប្រជាកសិករអាចយកចំណេះដឹង និងបច្ចេកទេសដែលទទួលបានទៅអនុវត្តក្នុងការធ្វើកសិកម្ម ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ដី បរិស្ថាន និងសុខភាព ព្រមទាំងរួមចំណែកពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។

Written by:
Mr. Reaksmey
Published on:
13/11/2026

Categories: ការបណ្តុះបណ្តាល និងសិក្ខាសាលា

Footer

អង្គការពន្លកខ្មែរ

បានចុះបញ្ជីក្រសួងមហាផ្ទៃ​នៃព្រះរាជានាចក្រកម្ពុជានៅថ្ងៃទី ២៤ មិថុនា ២០០៨

អាសយដ្ឋាន ៖ ភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ប្រទេសកម្ពុជា។

Copyright © 2026 · PONLOK KHMER · People and Knowledge of Highlanders

  • Email
  • Facebook
  • Phone
  • YouTube