នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ #ពន្លកខ្មែរ បានចូលរួមពិធីបំបួសព្រៃឈើព្រៃព្រះរកាខួបលើកទី៥ ដែលរៀបចំឡើងដោយ #បណ្ដាញសហគមន៍ព្រៃព្រះរកា ដែលស្ថិតនៅតំបន់អូរស្ពង់នៃ #ព្រៃព្រះរកា។ អ្នកចូលរួមមាន សមាជិកបណ្ដាញសហគមន៍ព្រៃព្រះរកា ព្រះសង្ឃ៥អង្គ អង្គការសង្គមស៊ីវិល១០នាក់ អ្នកសារព័ត៌មានវីអូឌី១នាក់ និងមន្ត្រីបរិស្ថាន១២នាក់។