នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២៦ អង្គការពន្លកខ្មែរ បានរៀបចំ ពិធីសម្ភោធប្រគល់ម៉ូទ័របូមទឹកប្រើប្រាស់ថាមពលសូឡា ជូនសហគមន៍អេកូទេសចរណ៍ទឹកធ្លាក់ព្រះនិមិ្មត ស្ថិតនៅភូមិកំពង់សាមី ឃុំកំពង់ស្រឡៅពីរ ស្រុកឆែប ខេត្តព្រះវិហារ ក្រោមអធិបតីភាព លោក កៅ រីម អភិបាលរងស្រុកឆែប ខេត្តព្រះវិហារ។
ពិធីនេះ មានការចូលរួមពីតំណាង រដ្ឋបាលស្រុកឆែប មន្ទីរទេសចរណ៍ មន្ទីរបរិស្ថាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងសហគមន៍។
ការផ្តល់ម៉ូទ័របូមទឹកប្រើថាមពលសូឡានេះ គាំទ្រដោយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ក្នុងគោលបំណងចូលរួមគាំទ្រសហគមន៍ឱ្យប្រើប្រាស់ថាមពលស្អាត ប្រកបដោយប្រសិទ្ធភាព និងចីរភាព ព្រមទាំងរួមចំណែកលើកកម្ពស់ជីវភាព និងការអភិវឌ្ឍសហគមន៍។ កម្មវិធីនេះបានប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យបញ្ចប់ទៅដោយ អាហារសាមគ្គី ក្នុងបរិយាកាសប្រកបដោយភាពស្និទ្ធស្នាល និងសាមគ្គីភាពរវាងតំណាងស្ថាប័ន អាជ្ញាធរមូលដ្ឋាន និងសហគមន៍។

