• Skip to primary navigation
  • Skip to main content
PONLOK KHMER

PONLOK KHMER

People and Knowledge of Highlanders

  • Home
  • About
    • Contact Us
      • Donate
    • Who We Are
    • Structure
  • Programmes
    • Develop Institutional Grassroots Networks
    • Women Leadership & Gender Inclusive
    • Communities Economies Alternative Development
    • Communities Exercise their Rights Over Land and Natural Resources
    • PKH Organizational Development
  • Events and News
    • Anouncement
      • ឳកាសការងារ Job Vacancy
    • News
      • Blogs
      • Trainings & Workshops
      • Ecotourism
      • Forestry
      • Communities Economies Alternative Development
    • Linked Media
    • Case Studies
    • Celebrations
    • Library
      • Images
      • Videos
      • Reports
    • Projects Activities
      • Citizens Engaged in Environmental Justice for All (CEEJA)
      • Digital Security for Land Rights Defenders (DLRD)
      • Land for Indigenous and Local Livelihoods (LILL)
      • Community Action for Eco-livelihood (CAFEL)
  • Languages
  • Show Search
Hide Search

ការ​ប្រជុំ​ដោះស្រាយ​ពី​ការ​ចាប់​ឈើ​សហគមន៍ និង លិខិត​គំរាម​ចាប់​ខ្លួន​សមជិក​សហគមន៍

លោក បា ផល ដែល​ត្រូវ​បានគេ​ចេញ​លិខិត​គំរាម​ថានឹង​ចាប់​ដាក់​គុក
លោក ពេជ្រ ពាន់ ប្រធាន​សហគមន៍​ឃុំ​ពោធិ
លោក ហ៊ីង ឃៀង ប្រធាន​ក្រុមប្រឹក្សាឃុំពោធិ

 

 

 

 

 

 


នៅរសៀលម៉ោង២:០០ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧នេះ នៅសាលាឃុំពោធិ នៃស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ មានកិច្ចប្រជុំមួយរវៀងអាជ្ញាធរ និង តំណាងសហគមន៍ពោធិ ហើយក៏មានការចូលរួមពីពលរដ្ឋ ប្រជាការពារឃុំពោធិ និង តំណាងអង្គការពន្លកខ្មែរផងដែរ។ការប្រជុំនេះបានលើកឡើងពីរឿងរ៉ាវដែល ប្រជាសហគមន៍បានសុំច្បាប់ពីអនុប្រធានមន្ទីរបរិស្ថានលោក គង់ សម្បត្តិ រួចហើយថានឹងដឹកឈើមួយចំនួនយកទៅធ្វើផ្ទះអោយស្ត្រីមេម៉ាយ។

បុន្តែនៅពេលដែលសហគមន៍ដឹកឈើនោះ ស្រាប់តែមន្ត្រីបរិស្ថានបានរារាំង និងចាប់រឹប

លោក ស៊ុំ សូបូរិន អនុ​ប្រធាន​មន្ទីរ​បរិស្ថានស្រុក​ត្បែង​មានជ័យ

អូសយកឈើនិងគោយន្តរបស់សហគមន៍ទៅវិញ។ ហើយលើសពីនេះទៅទៀត លោក គង់ សម្បត្តិ ក៏បានចេញលិខិតគំរាមចាប់លោក បា ផល ដែលជាប្រជាសហគមន៍ឃុំពោធិផងដែរ។
ចំពោះរឿងខាងលើនេះ លោក ស៊ុំ សូបូរិន អនុប្រធានមន្ទីរបរិស្ថានស្រុកត្បែងមានជ័យ បាននិយាយប្រាប់ទៅសហគមន៍ថា បើមានការស្នើសុំឈើធ្វើអ្វីមួយ ត្រូវមានចារជាលាយល័ក្ខអក្សរ បើនិយាយផ្ទាល់មាត់អញ្ចឹង ពេលប្រែក្រឡាស់ វាគ្មានអ្វីធ្វើជាភស្តុតាងបាន។ ហើយលោកបានបន្ថែបទៀតថា ចំពោះការដកហូតផលព្រៃឈើនេះផងដែរ គឺត្រូវមានផែនការគ្រប់គ្រងពីការដក់ហូតព្រៃឈើនេះអោយបានច្បាស់លាស់ផងដែរ។
លោក ពេជ្រ ពាន់ ជាប្រធានសហគមន៍ឃុំពោធិ បានលើកឡើងថា ព្រៃព្រះរការនេះ លោក និងប្រជាពលរដ្ឋទីនេះជាអ្នកការពារ រហូតឡើងតវ៉ាដល់ភ្នំពេញ ហើយត្រូវបានគេវាយ និងអ្នកភូមិគាត់ម្នាក់ក៏បានស្លាប់ក្នុងពេលតវ៉ានេះផងដែរ ហើយគ្រាន់តែស្នើឈើធ្វើផ្ទះប៉ុណ្ណឹង បែជាលោក គង់ សម្បត្តិ គាត់មកព្រមានគំរាមរកចាប់ខ្លួន។ លោកបានបន្តថា តាំងពីលោក គង់ សម្បត្តិ មកឈរជើងនៅទីនេះ ដូចជាពិបាកនិយាយគ្នាហ្មង សហគមន៍មិនទាន់បានបាយបានទឹកអីផង ខំបើកគោយន្តទៅដល់កន្លែងគាត់ ប៉ុន្តែគាត់មិនខ្ចីនិយាយរកមួយម៉ាត់ ការសហការណ៍គ្នា គ្រាន់និយាយអរគុណ ឬអោយទឹកផឹកបន្តិចក៏បាន តែនេះ មិននិយាយអីហ្មង ហើយធ្វើមុខក្រញ៉ូវរហូត មិនដឹងខឹងគ្នាពីអង្កាលណា?។
ការប្រជុំនេះបញ្ចប់ទៅដោយពុំទាន់មានដំណោះស្រាយអ្វី ក្រៅពីការជជែកគ្នានេះឡើយ។

Written by:
dev-admin
Published on:
April 5, 2017

Categories: ការប្រារព្ធពិធីផ្សេងៗ, ប្លុក, ព័ត៌មាន, ព្រៃឈើ

Footer

PONLOK KHMER

Registered with Ministry of Interior of Cambodia on 24 June, 2008

Address: Kok Beng Village, Sangkat Kampong Pranak, Preah Vihear Town, Cambodia

Copyright © 2026 · PONLOK KHMER · People and Knowledge of Highlanders