អង្គការពន្លកខ្មែរ ជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក ធ្វើការលើកកំពស់ចំណេះដឹងប្រជាពលរដ្ឋនៅតំបន់ខ្ពង់រាប ជាពិសេសជនជាតិដើមភាគតិច បង្កើតឡើងតាំងពីឆ្នាំ២០០៥ និងបានចុះបញ្ជីនៅក្រសួងមហាផ្ទៃថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០០៨ លិខិតចុះបញ្ជីលេខ ៨១៨ ស.ជ.ណ ធ្វើការងារផ្តោតទៅលើកិច្ចការអភិរក្សនិងគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាព និងលើកកំពស់ជីវភាពសហគមន៍។ កិច្ចការយេនឌ័របានបញ្ជ្រាបចូលទៅក្នុងការអនុវត្តកម្មវិធីគម្រោងទាំងមូល។