• Skip to primary navigation
  • Skip to main content
ពន្លកខ្មែរ

ពន្លកខ្មែរ

ចំណេះដឹងជនជាតិដើមភាគតិច

  • ទំព័រដើម
  • អំពីយើង
    • ទំនាក់ទំនង
  • កម្មវិធីរបស់យើង
    • ការអភិវឌ្ឍន៍ស្ថាប័នសហគមន៍ / បណ្តាញថ្នាក់ជាតិ និងតំបន់
    • ភាពជាអ្នកដឹករបស់ស្ត្រី និង បរិយាប័ន
    • អភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍តាមបែបជម្រើស
    • ពលរដ្ឋអនុវត្តន៍សិទ្ធិក្នុងការប្រើប្រាស់ដីធ្លី និងធនធានធម្មជាតិ
    • អភិវឌ្ឍន៍ស្ថាប័នពន្លកខ្មែរ
  • ព្រឹត្តិការណ៍ និង ព័ត៌មាន
    • សេចក្ដីជូនដំណឹង
      • ឳកាសការងារ Job Vacancy
    • ព័ត៌មាន
      • ប្លុក
      • ការបណ្តុះបណ្តាល និងសិក្ខាសាលា
      • ទេសចរណ៍ធម្មជាតិ
      • ព្រៃឈើ
      • អភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍តាមបែបជម្រើស
    • Linked Media
    • ករណីសិក្សា
    • ការប្រារព្ធពិធីផ្សេងៗ
    • បណ្ណាល័យ
      • រូបភាព
      • វីឌីអូ
      • របាយការណ៍
    • សកម្មភាព​គម្រោង
      • ការចូលរួមរបស់ពលរដ្ឋដើម្បីយុត្តិធម៌បរិស្ថានសម្រាប់ទាំងអស់គ្នា (CEEJA)
      • សុវត្ថិភាពឌីជីថលសម្រាប់អ្នកការពារសិទ្ធិ (DSLD)
      • ដីធ្លីសម្រាប់ជីវភាពជនជាតិដើមភាគតិច (LILL)
      • សកម្មភាពសហគមន៍ដើម្បី​ក្សេត្រាជីវភាព(CAFEL))
  • English
  • Show Search
Hide Search

អំពីយើង

ប្រវត្តិ

អង្គការពន្លកខ្មែរ (ភីខេអេក) គឹជាអង្គការ​ក្នុងស្រុក​មួយដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​ខែកុម្ភៈ ឆ្នាំ​២០០៥ និង​បាន​ចុះបញ្ជីជាមួយ​ក្រសួង​មហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី​ ២៤ ខែ មិថុនា ២០០៨។ ជាច្រើនឆ្នាំមកនេះ ពន្លកខ្មែរ​បានធ្វើការលើកស្ទួយ​សិទ្ធិមនុស្ស និង​បរិស្ថានក្នុង​សហគមន៍ដាច់ស្រយ៉ាលនៅភាគឧត្តរ​នៃប្រទេស​កម្ពុជា។ យើងធ្វើការជាមួយសហគមន៍ជនជាតិដើមភាគតិច និង​មិនមែនជនជាតិដើមភាគតិច ដើម្បីលើកស្ទួយនិងបម្រើដល់សិទ្ធិមនុស្ស​និងធនធាន​ និងស្បៀងគ្រប់គ្រាន់។

ទស្សនៈវិស័យ

“សង្គមមានយុត្តិធម៌ ដោយសិទ្ធិដីធ្លីនិងធនធានធម្មជាតិ​ត្រូវបានគោរព និងឣធិបតេយ្យស្បៀង​ត្រូវបានឣនុវត្ត”។

បេសកកម្ម

អង្គការពន្លកខ្មែរ ធ្វើការ គាំទ្រ ការរៀបចំ ចងក្រងសហគមន៍ ផ្លាស់ប្តូរបទពិសោធន៍ និងការងារជាបណ្តាញ។ ការពង្រឹងសិទ្ធិអំណាចសហគមន៍ តាមរយៈកសិករជនជាតិដើមភាគតិច និងអ្នកអាស្រ័យព្រៃឈើ រួមមាន ស្រ្តី បុរស ចាស់ទុំ ជនពិការ និងយុវជន ដើម្បីទទួលបានការគ្រប់គ្រងដីធ្លី ធនធានធម្មជាតិ និងអភិវឌ្ឍឲ្យប្រសើរឡើងនូវស្ថាប័ន និងសេដ្ឋកិច្ចសមរម្យ ជាមួយនឹងការអនុវត្តជាក់ស្តែងតាមប្រពៃណីរបស់សហគមន៍។

គុណតម្លៃ

  1. ជឿជាក់លើគុណភាព​ការងារជាក្រុម និង ការរៀនសូត្រពីការងារ។
  2. គោរពការណ៍ និងភាពជាអ្នកដឹកនាំរបស់ស្ថាប័នយ៉ាងមុតមាំ និងគោរពវប្បធម៌ ប្រពៃណី ចំណេះដឹង រចនាសម្ព័ន្ធដែលមានស្រាប់របស់សហគមន៍គោលដៅ ពិសេសជនជាតិដើមភាគតិច។
  3. គាំទ្រការអនុវត្តសិទ្ធិ ដើម្បីទទួលបានយុត្តិធម៌ស្មើភាពគ្នាលើការអភិវឌ្ឍសេដ្ឋកិច្ច
  4. ធានាការចូលរួមគ្រប់ភាគីក្នុងការអភិវឌ្ឍសហគមន៍ ពិសេសលើកម្ពស់ការចូលរួមរបស់ស្រ្តីក្នុងសម្រេចចិត្ត។
  5. កុមារត្រូវបានគាំទ្រនូវ​សុខុមាលភាព សេវាអប់រំ ការឆ្នៃប្រឌិត អាហាររូបត្ថម និងការគាំពារពីការរំលោភបំពានផ្សេងៗ ព្រមទាំងអាចចូលរួមក្នុង​ការអភិវឌ្ឍសហគម​ន៍។
  6. លើកស្ទួយ​សកម្មភាពរួមរបស់យុវជន ចាស់ទុំ បុរស ស្ត្រី ជនពិការ កសិករ និង​ពលរដ្ឋ​ដែលពឹងផ្អែកលើព្រៃឈើដែលនឹង​នាំមកនូវការផ្លាស់ប្ដូរ។

Footer

ពន្លកខ្មែរ

បានចុះបញ្ជីក្រសួងមហាផ្ទៃ​នៃព្រះរាជានាចក្រកម្ពុជានៅថ្ងៃទី ២៤ មិថុនា ២០០៨

អាសយដ្ឋាន ៖ ភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ

Copyright © 2025 · PONLOK KHMER · People and Knowledge of Highlanders

  • Email
  • Facebook
  • Phone
  • YouTube