• Skip to primary navigation
  • Skip to main content
ពន្លកខ្មែរ

ពន្លកខ្មែរ

ចំណេះដឹងជនជាតិដើមភាគតិច

  • ទំព័រដើម
  • អំពីយើង
    • ទំនាក់ទំនង
  • កម្មវិធីរបស់យើង
    • ការអភិវឌ្ឍន៍ស្ថាប័នសហគមន៍ / បណ្តាញថ្នាក់ជាតិ និងតំបន់
    • ភាពជាអ្នកដឹករបស់ស្ត្រី និង បរិយាប័ន
    • អភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍តាមបែបជម្រើស
    • ពលរដ្ឋអនុវត្តន៍សិទ្ធិក្នុងការប្រើប្រាស់ដីធ្លី និងធនធានធម្មជាតិ
    • អភិវឌ្ឍន៍ស្ថាប័នពន្លកខ្មែរ
  • ព្រឹត្តិការណ៍ និង ព័ត៌មាន
    • សេចក្ដីជូនដំណឹង
      • ឳកាសការងារ Job Vacancy
    • ព័ត៌មាន
      • ប្លុក
      • ការបណ្តុះបណ្តាល និងសិក្ខាសាលា
      • ទេសចរណ៍ធម្មជាតិ
      • ព្រៃឈើ
      • អភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍តាមបែបជម្រើស
    • Linked Media
    • ករណីសិក្សា
    • ការប្រារព្ធពិធីផ្សេងៗ
    • បណ្ណាល័យ
      • រូបភាព
      • វីឌីអូ
      • របាយការណ៍
    • សកម្មភាព​គម្រោង
      • ការចូលរួមរបស់ពលរដ្ឋដើម្បីយុត្តិធម៌បរិស្ថានសម្រាប់ទាំងអស់គ្នា (CEEJA)
      • សុវត្ថិភាពឌីជីថលសម្រាប់អ្នកការពារសិទ្ធិ (DSLD)
      • ដីធ្លីសម្រាប់ជីវភាពជនជាតិដើមភាគតិច (LILL)
      • សកម្មភាពសហគមន៍ដើម្បី​ក្សេត្រាជីវភាព(CAFEL))
  • English
  • Show Search
Hide Search

កម្មវិធីឆ្លុះបញ្ចាំងបុគ្គលិកប្រចាំឆ្នាំ២០២៣

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង៖ នាព្រឹកថ្ងៃទីដប់ប្រាំបួន ខែធ្នូ ឆ្នាំ២០២៣ ក្រុមការងារភីខេអេក ក្រោមអធិបតីភាពលោក មុំ រៀម ប្រធានក្រុមប្រឹក្សាភិបាលបានដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងប្រចាំឆ្នាំ២០២៣ សរុបអ្នកចូលរួម ១៨នាក់ ស្ត្រី៥នាក់។

ជាកិច្ចស្វាគមន៍ លោកស្រី ហេង ចន្ថាវី ប្រធានរដ្ឋបាល និងហិរញ្ញវត្ថុ បានបង្ហាញពីកម្មវិធីឆ្លុះបញ្ចាំង​រយៈពេលមួយព្រឹកពេញ ដូចខាងក្រោម៖

ជាកិច្ចចាប់ផ្តើម លោកប្រធានក្រុមប្រឹក្សាភិបាលបានមានមតិស្វាគមន៍ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលិក និងគណៈគ្រប់គ្រងដែលបានដឹកនាំនិងអនុវត្តផែនការយុទ្ធសាស្ត្រ៥ឆ្នាំរបស់ភីខេអេក ប្រកបដោយលទ្ធផលគួរអោយកត់សម្គាល់ ជាពិសេសការកៀងគរមូលនិធិសម្រាប់គាំទ្រស្ថាប័ន និងលើកទឹកចិត្តអោយមានសាមគ្គីភាពក្នុងចំណោមបុគ្គលិកតាមគម្រោងនីមួយៗ។​

ជាកិច្ចបន្ទាប់ លោក ប៉ឹក សោភ័ណ នាយកប្រតិបត្តិ បានមានមតិស្វាគមន៍ និងបង្ហាញគោលបំណងនៃកម្មវិធីឆ្លុះបញ្ចាំងប្រចាំឆ្នាំនៃការអនុវត្តគម្រោងកន្លងមក ដោយបានរំលឹកពីប្រវត្តិនៃការបង្កើតអង្គការពន្លកខ្មែរ តាំងពីឆ្នាំ២០០៥ ដោយស្ថាបនិក លោក អាង ជាតិឡោម និងបានចុះបញ្ជីនៅក្រសួងមហាផ្ទៃឆ្នាំ២០០៨។  លុះខែសីហា ឆ្នាំ២០១៩ លោក អាង ជាតិឡោម បានលាលែងពីនាយកប្រតិបត្តិ លុះដល់ ខែកញ្ញា ឆ្នាំដដែល លោក ប៉ឹក សោភ័ណ ត្រូវបានសមាជិកក្រុមប្រឹក្សាភិបាលតែងតាំងជានាយកគ្រប់គ្រងបន្តរហូតមកដល់បច្ចុប្បន្ន។

 

Written by:
SIPHON KEO
Published on:
19/12/2023

Categories: ប្លុក, ព័ត៌មាន, អភិវឌ្ឍន៍ស្ថាប័នពន្លកខ្មែរ

Footer

អង្គការពន្លកខ្មែរ

បានចុះបញ្ជីក្រសួងមហាផ្ទៃ​នៃព្រះរាជានាចក្រកម្ពុជានៅថ្ងៃទី ២៤ មិថុនា ២០០៨

អាសយដ្ឋាន ៖ ភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ប្រទេសកម្ពុជា។

Copyright © 2024 · PONLOK KHMER · People and Knowledge of Highlanders

  • Email
  • Facebook
  • Phone
  • YouTube