អង្គការពន្លកខ្មែរ បានសហការជាមួយអង្គការសង្គមសង្គមស៊ីវិល ដែលជាដៃគូសហសេវឹកនៃគម្រោងCEEJA គាំទ្រសង្ឃសហគមន៍រុក្ខាវ័នក្នុងការរៀបចំពិធីដាំកូនឈើ ក្រោមប្រធានបទ ” រួមគ្នាដាំកូនឈើ ដើម្បីជីវិត និងភពផែនដី ” ។ ពិធីនេះប្រព្រឹត្តិទៅនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ នៅបរិវេណព្រៃសង្ឃសហគមន៍រុក្ខាវ័ន ខេត្តឧត្តរមានជ័យ ដែលមានគោលចំនួន០៣ រួមមាន
១.ដើម្បី បង្កើនការចូលរួមស្ដារគម្របព្រៃឈើឡើងវិញ
២.ដើម្បី រួមចំណែកកាត់បន្ថយកម្ដៅនៅលើភពផែនដី និងការប្រែប្រួលអាកាសធាតុ និង
៣.ដើម្បី ផ្សព្វផ្សាយ និងបណ្ដុះស្មារតីស្រឡាញ់ធនធានធម្មជាតិ ។
ជាលទ្ធផល៖ អ្នកចូលរួមមានចំនួន ១៥១៧ អង្គ/នាក់ ក្នងនោះ
– ព្រះសង្ឃ ២៦០ អង្គ
– ពុទ្ធសាសនិក និងជនជាតិដើមភាគតិច១១២៧ នាក់
– ឥស្លាមសាសនិក០ ៦នាក់
– គ្រិស្តបរិស័ទ ៧៤នាក់
– មន្ត្រីរាជការជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ ៥០ នាក់
– អង្គការសង្គមស៊ីវិលចំនួន១៣ស្ថាប័ន និងអ្នកសារព័ត៌មានចំនួន០៩ស្ថាប័ន។ កូនឈើដែលបានដាំមានចំនួន៦៦០០ដើម ក្នុងនោះមានប្រភេទឈើប្រណិត ឈើក្រសំណង់ និងឈើហូបផ្លែ។