ពីមួយថ្ងៃទៅមួយថ្ងៃ យើងឃើញថាការកាប់បំផ្លាញព្រៃឈើចេះតែមានការកើនឡើង ជាពិសេសនៅប្រទេសកម្ពុជា។ បើទោះជាមានការដាំដុះឡើងវិញ ក៏ការដាំដុះនេះហាក់មានភាពតិចតួចណាស់ បើធៀបទៅនឹងការកាប់បំផ្លាញព្រៃឈើដោយខុសច្បាប់។
ដើម្បីជាការចូលរួមចំណែកក្នុងការទប់ស្កាត់ការកាត់បំផ្លាញព្រៃ យុវជនដែលរស់នៅអាស្រ័យផល និងអនុផលព្រៃឈើ នៅខេត្តព្រះវិហារ បានរួមគ្នាផ្ញើសាររបស់ពួកគាត់ទៅកាន់ពិភពលោក។ តាមរយៈសារទាំងនេះ យុវជនសង្ឃឹមថា គ្រប់គ្នានឹងយល់ពីសារប្រយោជន៍ព្រៃឈើ ហើយរួមគ្នាទប់ការបំផ្លាញព្រៃឈើតាមវិធីដែលពួកគេអាចធ្វើទៅបាន។