ប្រវត្តិ
អង្គការពន្លកខ្មែរ (ភីខេអេក) គឹជាអង្គការក្នុងស្រុកមួយដែលត្រូវបានបង្កើតឡើងក្នុងខែកុម្ភៈ ឆ្នាំ២០០៥ និងបានចុះបញ្ជីជាមួយក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី ២៤ ខែ មិថុនា ២០០៨។ ជាច្រើនឆ្នាំមកនេះ ពន្លកខ្មែរបានធ្វើការលើកស្ទួយសិទ្ធិមនុស្ស និងបរិស្ថានក្នុងសហគមន៍ដាច់ស្រយ៉ាលនៅភាគឧត្តរនៃប្រទេសកម្ពុជា។ យើងធ្វើការជាមួយសហគមន៍ជនជាតិដើមភាគតិច និងមិនមែនជនជាតិដើមភាគតិច ដើម្បីលើកស្ទួយនិងបម្រើដល់សិទ្ធិមនុស្សនិងធនធាន និងស្បៀងគ្រប់គ្រាន់។
ទស្សនៈវិស័យ
“សង្គមមានយុត្តិធម៌ ដោយសិទ្ធិដីធ្លីនិងធនធានធម្មជាតិត្រូវបានគោរព និងឣធិបតេយ្យស្បៀងត្រូវបានឣនុវត្ត”។
បេសកកម្ម
អង្គការពន្លកខ្មែរ ធ្វើការ គាំទ្រ ការរៀបចំ ចងក្រងសហគមន៍ ផ្លាស់ប្តូរបទពិសោធន៍ និងការងារជាបណ្តាញ។ ការពង្រឹងសិទ្ធិអំណាចសហគមន៍ តាមរយៈកសិករជនជាតិដើមភាគតិច និងអ្នកអាស្រ័យព្រៃឈើ រួមមាន ស្រ្តី បុរស ចាស់ទុំ ជនពិការ និងយុវជន ដើម្បីទទួលបានការគ្រប់គ្រងដីធ្លី ធនធានធម្មជាតិ និងអភិវឌ្ឍឲ្យប្រសើរឡើងនូវស្ថាប័ន និងសេដ្ឋកិច្ចសមរម្យ ជាមួយនឹងការអនុវត្តជាក់ស្តែងតាមប្រពៃណីរបស់សហគមន៍។
គុណតម្លៃ
- ជឿជាក់លើគុណភាពការងារជាក្រុម និង ការរៀនសូត្រពីការងារ។
- គោរពការណ៍ និងភាពជាអ្នកដឹកនាំរបស់ស្ថាប័នយ៉ាងមុតមាំ និងគោរពវប្បធម៌ ប្រពៃណី ចំណេះដឹង រចនាសម្ព័ន្ធដែលមានស្រាប់របស់សហគមន៍គោលដៅ ពិសេសជនជាតិដើមភាគតិច។
- គាំទ្រការអនុវត្តសិទ្ធិ ដើម្បីទទួលបានយុត្តិធម៌ស្មើភាពគ្នាលើការអភិវឌ្ឍសេដ្ឋកិច្ច
- ធានាការចូលរួមគ្រប់ភាគីក្នុងការអភិវឌ្ឍសហគមន៍ ពិសេសលើកម្ពស់ការចូលរួមរបស់ស្រ្តីក្នុងសម្រេចចិត្ត។
- កុមារត្រូវបានគាំទ្រនូវសុខុមាលភាព សេវាអប់រំ ការឆ្នៃប្រឌិត អាហាររូបត្ថម និងការគាំពារពីការរំលោភបំពានផ្សេងៗ ព្រមទាំងអាចចូលរួមក្នុងការអភិវឌ្ឍសហគមន៍។
- លើកស្ទួយសកម្មភាពរួមរបស់យុវជន ចាស់ទុំ បុរស ស្ត្រី ជនពិការ កសិករ និងពលរដ្ឋដែលពឹងផ្អែកលើព្រៃឈើដែលនឹងនាំមកនូវការផ្លាស់ប្ដូរ។