


នៅរសៀលម៉ោង២:០០ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧នេះ នៅសាលាឃុំពោធិ នៃស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ មានកិច្ចប្រជុំមួយរវៀងអាជ្ញាធរ និង តំណាងសហគមន៍ពោធិ ហើយក៏មានការចូលរួមពីពលរដ្ឋ ប្រជាការពារឃុំពោធិ និង តំណាងអង្គការពន្លកខ្មែរផងដែរ។ការប្រជុំនេះបានលើកឡើងពីរឿងរ៉ាវដែល ប្រជាសហគមន៍បានសុំច្បាប់ពីអនុប្រធានមន្ទីរបរិស្ថានលោក គង់ សម្បត្តិ រួចហើយថានឹងដឹកឈើមួយចំនួនយកទៅធ្វើផ្ទះអោយស្ត្រីមេម៉ាយ។
បុន្តែនៅពេលដែលសហគមន៍ដឹកឈើនោះ ស្រាប់តែមន្ត្រីបរិស្ថានបានរារាំង និងចាប់រឹប

អូសយកឈើនិងគោយន្តរបស់សហគមន៍ទៅវិញ។ ហើយលើសពីនេះទៅទៀត លោក គង់ សម្បត្តិ ក៏បានចេញលិខិតគំរាមចាប់លោក បា ផល ដែលជាប្រជាសហគមន៍ឃុំពោធិផងដែរ។
ចំពោះរឿងខាងលើនេះ លោក ស៊ុំ សូបូរិន អនុប្រធានមន្ទីរបរិស្ថានស្រុកត្បែងមានជ័យ បាននិយាយប្រាប់ទៅសហគមន៍ថា បើមានការស្នើសុំឈើធ្វើអ្វីមួយ ត្រូវមានចារជាលាយល័ក្ខអក្សរ បើនិយាយផ្ទាល់មាត់អញ្ចឹង ពេលប្រែក្រឡាស់ វាគ្មានអ្វីធ្វើជាភស្តុតាងបាន។ ហើយលោកបានបន្ថែបទៀតថា ចំពោះការដកហូតផលព្រៃឈើនេះផងដែរ គឺត្រូវមានផែនការគ្រប់គ្រងពីការដក់ហូតព្រៃឈើនេះអោយបានច្បាស់លាស់ផងដែរ។
លោក ពេជ្រ ពាន់ ជាប្រធានសហគមន៍ឃុំពោធិ បានលើកឡើងថា ព្រៃព្រះរការនេះ លោក និងប្រជាពលរដ្ឋទីនេះជាអ្នកការពារ រហូតឡើងតវ៉ាដល់ភ្នំពេញ ហើយត្រូវបានគេវាយ និងអ្នកភូមិគាត់ម្នាក់ក៏បានស្លាប់ក្នុងពេលតវ៉ានេះផងដែរ ហើយគ្រាន់តែស្នើឈើធ្វើផ្ទះប៉ុណ្ណឹង បែជាលោក គង់ សម្បត្តិ គាត់មកព្រមានគំរាមរកចាប់ខ្លួន។ លោកបានបន្តថា តាំងពីលោក គង់ សម្បត្តិ មកឈរជើងនៅទីនេះ ដូចជាពិបាកនិយាយគ្នាហ្មង សហគមន៍មិនទាន់បានបាយបានទឹកអីផង ខំបើកគោយន្តទៅដល់កន្លែងគាត់ ប៉ុន្តែគាត់មិនខ្ចីនិយាយរកមួយម៉ាត់ ការសហការណ៍គ្នា គ្រាន់និយាយអរគុណ ឬអោយទឹកផឹកបន្តិចក៏បាន តែនេះ មិននិយាយអីហ្មង ហើយធ្វើមុខក្រញ៉ូវរហូត មិនដឹងខឹងគ្នាពីអង្កាលណា?។
ការប្រជុំនេះបញ្ចប់ទៅដោយពុំទាន់មានដំណោះស្រាយអ្វី ក្រៅពីការជជែកគ្នានេះឡើយ។