ឃុំស្រយ៉ង់មាន៧ភូមិដូចជា ម្រេច ស្រយ៉ង់ត្បូង ស្រយ៉ង់ជើង កោះកែរ រំចេក សំបូរ និង ស្នាផ្អែក ដែលត្រូវបានទទួលស្គាល់ជាផ្លូវការពីក្រសួងមហាផ្ទៃ។ ឃុំនេះមានទីតាំងនៅភាគនិរតីនៃខេត្តព្រះវិហារ ជាប់នឹងស្រុកស្វាយលើរបស់ខេត្តសៀមរាប និងមានចំងាយផ្លូវប្រមាណ៦៥គីឡូម៉ែតពីខេត្តព្រះវិហារតាមបណ្ដោយផ្លូវលេខ៦៤។ តាមស្ថិតិឃុំឆ្នាំ២០១៤ ឃុំស្រយ៉ង់មាន ៨៥១គ្រួសារ។
ក្នុងចំណោមភូមិទាំង៧ មាន២ភូមិ គឺភូមិស្រយ៉ងត្បូង និងម្រេច ដែលរងផលប៉ះបាល់ពីក្រុមហ៊ុន Seladamex Co., Ltd ដែលបានដាក់ទុនទៅលើការដាំដុះកប្បាស និងដើមកៅស៊ូរ នៅក្នុងឃុំស្រយ៉ង់ និង ឃុំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ នៅលើទំហំដី ៩០០០ហិកតារ ដែលបានផ្ដល់ដោយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាចាប់តាំងពីថ្ងៃទី០១ មីនា ២០១១មក។ ចំនែកការសិក្សាលើផលប៉ះពាល់ មិនធ្លាប់ត្រូវបានអនុវត្តឡើយ។