• Skip to primary navigation
  • Skip to main content
ពន្លកខ្មែរ

ពន្លកខ្មែរ

ចំណេះដឹងជនជាតិដើមភាគតិច

  • ទំព័រដើម
  • អំពីយើង
    • ទំនាក់ទំនង
  • កម្មវិធីរបស់យើង
    • ការអភិវឌ្ឍន៍ស្ថាប័នសហគមន៍ / បណ្តាញថ្នាក់ជាតិ និងតំបន់
    • ភាពជាអ្នកដឹករបស់ស្ត្រី និង បរិយាប័ន
    • អភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍តាមបែបជម្រើស
    • ពលរដ្ឋអនុវត្តន៍សិទ្ធិក្នុងការប្រើប្រាស់ដីធ្លី និងធនធានធម្មជាតិ
    • អភិវឌ្ឍន៍ស្ថាប័នពន្លកខ្មែរ
  • ព្រឹត្តិការណ៍ និង ព័ត៌មាន
    • សេចក្ដីជូនដំណឹង
      • ឳកាសការងារ Job Vacancy
    • ព័ត៌មាន
      • ប្លុក
      • ការបណ្តុះបណ្តាល និងសិក្ខាសាលា
      • ទេសចរណ៍ធម្មជាតិ
      • ព្រៃឈើ
      • អភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍តាមបែបជម្រើស
    • Linked Media
    • ករណីសិក្សា
    • ការប្រារព្ធពិធីផ្សេងៗ
    • បណ្ណាល័យ
      • រូបភាព
      • វីឌីអូ
      • របាយការណ៍
    • សកម្មភាព​គម្រោង
      • ការចូលរួមរបស់ពលរដ្ឋដើម្បីយុត្តិធម៌បរិស្ថានសម្រាប់ទាំងអស់គ្នា (CEEJA)
      • សុវត្ថិភាពឌីជីថលសម្រាប់អ្នកការពារសិទ្ធិ (DSLD)
      • ដីធ្លីសម្រាប់ជីវភាពជនជាតិដើមភាគតិច (LILL)
      • សកម្មភាពសហគមន៍ដើម្បី​ក្សេត្រាជីវភាព(CAFEL))
  • English
  • Show Search
Hide Search
ការតស៊ូយូអង្វែងរបស់សហគមន៍ខេត្តព្រះវិហារ ជាមួយក្រុមហ៊ុនស្ករអំពៅចិនដែលរំលោភដីធ្លី

ការតស៊ូយូអង្វែងរបស់សហគមន៍ខេត្តព្រះវិហារ ជាមួយក្រុមហ៊ុនស្ករអំពៅចិនដែលរំលោភដីធ្លី

ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ | សេចក្តីថ្លែងការណ៍ដល់សារពត៌មាន
(Read in English)

របាយការណ៍​ថ្មី​មួយ​បង្ហាញ​អំពី​ផលប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​លើ​សហគមន៍​នៅ​ខេត្តព្រះវិហារ ​បណ្តាល​មក​ពីការរំលោភដីធ្លី។ ​របាយការណ៍នេះទំលាយរបៀបដែលក្រុមហ៊ុនចិន ក្រោយរដ្ឋាភិបាលកម្ពុជាបានទាក់ទាញដើម្បីធ្វើការវិនិយោគលើវិស័យកសិឧស្សាហកម្មនៅក្នុងប្រទេស បានរំលោភលើសិទ្ធិជាមូលដ្ឋានរបស់បណ្តាសហគមន៍ ថែមទាំងបំផ្លាញជីវភាពរបស់ពួកគាត់ និង បំផ្លាញបរិស្ថាន ក្នុងរយៈពេល ០៦ ឆ្នាំកន្លងមក។

របាយការណ៍នេះគឺជាលទ្ធផលនៃការសហការគ្នារវាងបណ្តាញសហគមន៍ដើម្បីសកម្មភាព ហៅ ស៊ីអិនអេ អង្គការពន្លកខ្មែរ ​អង្គការGRAIN រឺ គ្រេន សមាគមយុវជនជាតិដើមភាគតិចកម្ពុជា ហៅ ស៊ីយ៉ា និង​ សម្ព័ន្ធភាពជនជាតិដើមភាគតិចអាស៊ី ហៅ អេអាយភីភី ។

ប្រជាពលរដ្ឋរាប់ម៊ឺននាក់បានរងផលប៉ះពាល់ពីការរំលាភដីធ្លីនៅខេត្តព្រះវិហារ ដែលកើតឡើងតាំងពីឆ្នាំ ២០១១ ដែលក្នុងនោះក្រុមហ៊ុនចំនួន ៥ របស់ចិនត្រូវបានរដ្ឋាភិបាលកម្ពុជាប្រគល់សម្បទានដីសេដ្ឋកិច្ចដែលគ្របដណ្តប់លើផ្ទៃដីជាង ៤០,០០០ ហិកតា។ វាច្បាស់លាស់ណាស់ថា ក្រុមហ៊ុនទាំង ៥ នោះ ដែលគេជឿថាជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនចិនមួយ ឈ្មោះហេងហ្វ៊ូ ក្នុងភាពជាដៃគូជាមួយក្រមហ៊ុនចិនមួយទៀត​ ឈ្មោះហួដា ជាក្រុមហ៊ុនរបស់រដ្ឋ មានឈ្មោះថា ហេងហ្វ៊ូ ត្រូវបានបង្កើតឡើងដើម្បីជៀសច្បាប់កម្ពុជាដែលកំណត់ទំហំអតិបរមា សម្រាប់ស្ថាប័នតែមួយត្រឹមតែ ១០,០០០ ហិកតាប៉ុណ្ណោះ.

សម្បទានដីសេដ្ឋកិច្ចគឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ធ្វើអោយតំបន់កសិកម្មជាលក្ខណៈគ្រួសារបានកែប្រែជាតំបន់កសិឧស្សាហកម្ម។ រដ្ឋាភិបាលសន្យាថា ការកែប្រែនោះនឹងនាំមកនៅការអភិវឌ្ឍន៍ និង ផលចំណេញដ៏កើនឡើងពីវិស័យកសិកម្ម។ ជាក់ស្តែង ការផ្លាស់ប្តូរនោះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សហគមន៍មូលដ្ឋាន និង បរិស្ថាន ដោយមិនទាន់ឃើញផ្តល់ផលប្រយោជន៍អ្វីត្រឡប់មកវិញសម្រាប់សហគមន៍នៅតំបន់ដីសម្បទាន ជាពិសេសក្នុងករណីដីសម្បទានដំណាំស្ករអំពៅនៅខេត្តព្រះវិហារ។ ជាថ្នូរសម្រាប់ការបំផ្លាញជីវភាព និង វប្បធម៌របស់ប្រជាពលរដ្ឋ ក្រុមហ៊ុនបានផលិតស្ករសដើម្បីនាំចេញទៅក្រៅប្រទេស មិនបានចូលរួមចំណែកផលិតស្បៀងសម្រាប់ប្រជាពល​រដ្ឋខេត្ត​ព្រះវិហារ រឺប្រជាពលរដ្ឋទូទាំងប្រទេសនោះឡើយ។

លោកស្រី កាទីនី សាម៉ុន មកពីអង្គការគ្រេន​បាននិយាយថា “ តាំងពីពេលដំបូង សម្បទានដីសេដ្ឋកិច្ចបានសម្រួលការផ្ទេរផ្ទៃដីជាង ២,១ លានហិកតាពីកសិករជាលក្ខណៈគ្រួសារ និង ជនជាតិដើមភាគតិច ទៅក្រុមហ៊ុនធំៗ និង វិស័យកសិឧស្សាហកម្ម។ ការអះអាងថាដីសម្បទានធំៗធ្វើអោយផលិតភាព និង ប្រសិទ្ធិភាពមានការកើនឡើង គឺមិនពិតទ។ ការពិត កសិករជាលក្ខណៈគ្រួសារជាអ្នកផ្គត់ផ្គង់ស្បៀងក្នងប្រទេសនានាដូចកម្ពុជា។ ”

ដោយសារ​សម្បទានស្ករអំពៅនៅខេត្តព្រះវិហារ ប្រជាពលរដ្ឋបានបាត់បង់ជីវភាពរបស់ខ្លួន ​និង លទ្ធភាពផលិតស្បៀង ដោយសារក្រុមហ៊ុនទាំង ៥ នេះបានយកដីស្រែចំការ ព្រៃឈើ តំបន់វាល និង អូរ កែប្រែទៅជាចំការអំពៅ។ កាកសំណល់ និងជាតិគីមីហូរចូលក្នុងអូរដែលសហគមន៍ពឹងពាក់សំរាប់ចិញ្ចឹមជីវិត។ ដោយដីសម្បទាននេះបានហ៊ុំព័ទ្ធឃឿនប្រាសាទបូរាណយ៉ាងតិច ១៩ កន្លែង ប្រទេសកម្ពុជាក៏បានបាត់បង់មួយផ្នែកនៃមរតកវប្បធម៌របស់ខ្លួន។

លោក អាង ជាតិឡោម នាយកប្រតិបត្តិរបស់អង្គការពន្លកខ្មែរ បាននិយាយថា​ ផ្ទុយពីជុំរុញការអភិវឌ្ឍន៍ សម្បទានដីសេដ្ឋកិច្ចបានប៉ះពាល់ដល់ជីវភាពរបស់សហគមន៍​មូលដ្ឋាន​ និងជនជាតិដើមភាគតិច។​សម្បទានទាំងនោះបានបំផ្លាញជីវចំរុះ និងប្រព័ន្ធអេកូ​ឡូហ្ស៊ីធម្មជាតិ ប៉ះពាល់ដល់វប្បធម៌ដ៏មានតំលៃ​​ ​និងដល់រមណីយកម្មរវាងសហគមន៍មូលដ្ឋាន​និងជនជាតិដើមភាគតិច។​ ខ្ញុំអាចឃើញយ៉ាងច្បាស់លាស់ថា​ ការអភិវឌ្ឍប្រកបដោយនិរន្តរភាពដែលគេថាសម្បទានដីសេដ្ឋកិច្ចនឹងនាំមក គ្រាន់តែជាពាក្យដែល​និយាយតែប៉ុណ្ណឹង។

ប៉ុន្មានឆ្នាំចុងក្រោយនេះ សហគមន៍នៅខេត្តព្រះវិហារដែលរងផលប៉ះពាល់ពីក្រុមហ៊ុនស្ករអំពៅបានធ្វើការតតាំងយ៉ាងខ្លាំងចំពោះការបំផ្លាញជីវភាព និង វប្បធម៌របស់គាត់ ហើយបានទំលាយការពិតអំពីការចាប់រំលោភដីធ្លី គឺប្រកបដោយហិង្សា ការបំផ្លិចបំផ្លាញ និងការរល្មើសច្បាប់។ តាំងពីក្រុមហ៊ុនបានចូលមកពេលដំបូង ពួកគាត់បានទាមទារអោយមានការលប់សម្បទាន និងប្រគល់ដីត្រឡប់មកអោយសហគមន៍វិញ។​​  រហូតដល់សព្វថ្ងៃ ពួកគាត់អាចបន្ថយល្បឿន តែមិនអាចបញ្ឈប់ការរំលោភពីក្រុមហ៊ុនស្ករអំពៅ។ ទោះជាយ៉ាងណាក៏ដោយ ពួកគាត់មិនទាន់បានបោះបង់ការទាមទារនៅឡើយ។

លោក ង៉ាច សាមីន​ ប្រធានសមាគមយុវជនជនជាតិដើមភាគតិច​ បាននិយាយថា​ សម្បទានសេដ្ឋកិច្ចទាំងនេះ រំលោភលើក្របខ័ណ្ឌច្បាប់ជាតិ ដែលលើកស្ទួយ និងការពារសិទ្ធរបស់ជនជាតិដើមភាគតិចលើការចិញ្ចឹមជីវិត​ វប្បធម៌​ ដីធ្លី ដែនដី​ និងធនធានធម្មជាតិរបស់ជនជាតិដើមភាគតិច។​ យើងខ្ញុំទាមទារយ៉ាងមឺងម៉ាត់​ អោយរាជរដ្ឋាភិបាលកម្ពុជា ប្រគល់ដីនោះត្រលប់ទៅសហគមន៍ជនជាតិដើមភាគតិចជាបន្ទាន់​ និងទាមទារអោយរដ្ឋាភិបាលនៃសាធារណេះរដ្ឋប្រជាមានិតចិនយកចិត្តទុកដាក់ជាបន្ទាន់លើការ រំលោភសេចក្តីណែនាំរបស់រដ្ឋាភិបាលចិនស្តីពីការការពារបរិស្ថានក្នុងការវិនិយោគ និងសហប្រតិបត្តិការក្រៅប្រទេសដោយក្រុមហ៊ុនចិនតាមរយៈសម្បទានស្ករអំពៅ ។

លោក ហ៉្គាម អេ ស៊ីមរេ ជាអគ្គលេខាធិការរបស់សម្ព័ន្ធភាពជនជាតិដើមភាគតិចអាស៊ី បាននិយាយថា នៅពេលនេះ​ រដ្ឋាភិបាលកម្ពុជាត្រូវដោះស្រាយដល់ការទាមទាររបស់សហគមន៍ រួមទាំងការទាមទាររបស់ពួកគាត់ពាក់ព័ន្ធនឹងសេចក្តីថ្លែងការណ៍របស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិរបស់ជនជាតិដើមភាគតិច។​ រដ្ឋាភិបាលចិន​ ក្រុមហ៊ុន​ និងអ្នកវិនិយោគលើក្រុមហ៊ុន​ទាំងនោះ ក៏ត្រូវអនុវត្តវិធានដើម្បីការពារសិទ្ទ្ធិ និងដោះស្រាយដល់សហគមន៍​ ដោយសារសម្បទានដីសេដ្ឋកិច្ចនេះប៉ះពាល់លើកាតព្វកិច្ចរបស់ភាគីទាំងអស់នេះ គោរពសិទ្ធិមនុស្ស ដូចបានចែងក្នុងគោលការណ៍ណែនាំរបស់អង្គការសហប្រជាជាតិស្តីពីពាណិជកម្ម និងសិទ្ធិមនុស្ស។

របាយការណ៍ទាំងមូលអាចដោនឡូដពី ៖ ទីនេះ។

អ្នកទំនាក់ទំនងសម្រាប់សារពត៌មាន ៖

  • ពន្លកខ្មែរ​ ៖​ លោកអាង​ ជាតិឡោម cheatloma@ponlorkkhmer.org និង​ លោក ប៉ឹក សោភ័ណsophorn@ponlorkkhmer.org
  • GRAIN ៖ Kartini Samon kartini@grain.org
  • សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា(ស៊ីយ៉ា​)៖​លោកង៉ាច សាមីន ngsamin@gmail.com

Asia Indigenous Peoples Pact (AIPP): Prabindra Shakya prabin@aippnet.org

[embeddoc url=”https://ponlokkhmer.org/pkh/wp-content/uploads/2017/06/Khmer-Version-last-final-release.pdf” width=”650px” height=”600px” download=”all”]

Written by:
dev-admin
Published on:
ខែ​មិថុនា 8, 2017

Categories: ករណីដីធ្លី, ព័ត៌មាន

Footer

ពន្លកខ្មែរ

បានចុះបញ្ជីក្រសួងមហាផ្ទៃ​នៃព្រះរាជានាចក្រកម្ពុជានៅថ្ងៃទី ២៤ មិថុនា ២០០៨

អាសយដ្ឋាន ៖ ភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ

Copyright © 2025 · PONLOK KHMER · People and Knowledge of Highlanders

  • Email
  • Facebook
  • Phone
  • YouTube