នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ នៅការិយាល័យអង្គការពន្លកខ្មែរ ក្រុមវាយតម្លៃរបស់អង្គការ ខាហ្វត តាមរយៈគម្រោងសហគមន៍ដឹកនាំកែលម្អបរិស្ថានឡើងវិញ(ឃ្លែរ) បានជួបសម្ភាសន៍គណៈគ្រប់គ្រង បុគ្គលិកត្រួតពិនិត្យ និងតាមដាន និងបុគ្គលិកអនុវត្តន៍គម្រោង ដើម្បីសិក្សាវាយតម្លៃ វឌ្ឍនភាព បញ្ហាប្រឈម និងមេរៀនបទពិសោធន៍ល្អតាមរយៈការអនុវត្តគម្រោង។ ជាលទ្ធផល ការអនុវត្តគម្រោងទទួលបានលទ្ធផលផ្កាផ្លែល្អ ប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងនិរន្តរភាពទៅដល់អ្នកទទួលផលជាក្រុមគោលដៅ។ ជាចុងក្រោយ គណៈគ្រប់គ្រងនៃអង្គការពន្លកខ្មែរ បានថ្លែងអំណរគុណចំពោះកិច្ចសហការ ទំនាក់ទំនងល្អ របស់ក្រុមការងារអង្គការខាហ្វតប្រចាំប្រទេសកម្ពុជា និងសំណូមពរអោយបន្តកិច្ចសហការក្នុងភាពជាដៃគូ និងបន្តគម្រោងគាំទ្រគំនិតផ្តួចផ្តើមរបស់សហគមន៍ដើម្បីនិរន្តរភាពព្រៃឈើ និងធនធានធម្មជាតិ។ |