នៅថ្ងៃទី២៨ ខែមីនា ២០២៣ ក្រុមការងារសង្គមស៊ីវិលចំនួន៤៖ អង្គការពន្លកខ្មែរ(#PKH) អង្គការអភិវឌ្ឍន៍ សំលេងសហគមន៍(#BCV) សមាគមសម្ព័ន សហគមន៍កសិករកម្ពុជា(#CCFC) បណ្តាញពហុវិស័យ (#CGCN) បានសហការរៀបចំវេទិកា ស្តីពី ការធ្វើយុទ្ធនាការ លើ អធិបតេយ្យភាពស្បៀង និងក្សេត្របរិស្ថាន នៅទីរួមខេត្តសៀមរាប ដែលមានបុគ្គលិក និងកសិករ ចូលរួមសរុប ៣៤នាក់ ស្រ្តី១៦នាក់ មកពីខេត្តព្រះវិហារ ពោធិសាត់ កំពង់ឆ្នាំង តាកែវ ស្វាយរៀងនិង កោះកុង។ អំឡុងពេលវេទិកាកសិករបានបញ្ចេញយោបល់ និងបង្ហាញទស្សនៈ តាម រយៈកិច្ចពិភាក្សាដេញដោល និងចែករំលែកបទពិសោធន៍ ការធ្វើកសិកម្ម បែបទំនើប និងបែបធម្មជាតិ ដើម្បីស្វែងយល់ពីផលប៉ះពាល់ និងផល ចំណេញពីការអនវត្តកសិកម្មកន្លងមក។