នារសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ នៅការិយាល័យអង្គការពន្លកខ្មែរ គណៈគ្រប់គ្រងបានរៀបចំកិច្ចប្រជុំបុគ្គលិកប្រចាំខែ ដែលមានសមាជិកគ្រួសារអង្គការពន្លកខ្មែរ សរុប១៧រូប(ស្ត្រី៥រូប) ដែលជាឧបករណ៍មួយសម្រាប់តាមដាន និងវាយតម្លៃវឌ្ឍនភាពលទ្ធផលការអនុវត្តគម្រោងផ្សេងៗនៅក្នុងផែនការយុទ្ធសាស្ត្រ។
ជាលទ្ធផលកិច្ចប្រជុំសមាជិកចូលរួមបានយល់ដឹង ផែនការសកម្មភាព ផែនការថវិកាសម្រាប់គម្រោងនីមួយៗ ក្របខណ្ឌលទ្ធផលតាមគម្រោង វឌ្ឍនភាពប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល និងបញ្ហាប្រឈមផ្សេងៗ ដែលត្រូវជម្រុញការអនុវត្តគម្រោងដើម្បី សម្រេចលទ្ធផលតាមការរំពឹងទុក។