អំឡុងពេលដំណើរទស្សនកិច្ចលើកដំបូងមកកាន់ខេត្តព្រះវិហារ របស់លោក អគ្គរាជទូតចក្រភពអង់គ្លេសប្រចាំប្រទេសកម្ពុជា #DominicWilliams នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ លោកបានឆ្លៀតឳកាសដ៍មានតម្លៃជួបសំណេះសំណាលជាមួយក្រុមការងារអង្គការពន្លកខ្មែរ(#PKH) ដើម្បីស្វែងយល់ពីការបំពេញការងាររបស់អង្គការក្នុងស្រុក ជាពិសេសអង្គការពន្លកខ្មែរ ដែលលោកយល់ថា បានធ្វើការយ៉ាងសកម្មជាមួយពលរដ្ឋនៅមូលដ្ឋាន អំពីបញ្ហាប្រឈម លទ្ធផលកន្លងមក និង កិច្ចសហការនាពេលអនាគត។ ក្រោយពីជំនួប ចុងក្រោយ លោកបានថ្លែងអំណរគុណចំពោះក្រុមការងារពន្លកខ្មែរ ដែលផ្តល់ឳកាសលោកអាចស្វែងយល់បញ្ហាសិទ្ធិមនុស្ស បញ្ហាដីធ្លី ព្រៃឈើ នៅក្នុងខេត្តព្រះវិហារ ក៍ដូចជាទូទាំងប្រទេសកម្ពុជា។