ចាប់ពីថ្ងៃទី១៦-១៩ ខែកក្កដា ឆ្នាំ២០២៣ តាមរយៈគម្រោងសហគមន៍ដឹកនាំកែលម្អបរិស្ថានឡើងវិញ(ឃ្លែរ)គណៈកម្មការបានដឹកនាំសមាជិកចុះល្បាតព្រៃសហគមន៍តំបន់ការពារធម្មជាតិជាំពេន ដែលមានអ្នកចូលរួម១៨នាក់។ អំឡុងពេលចុះល្បាត បានជួបនិងទប់ស្កាត់ជនល្មើស ធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តបន្ត និងបានរួមគ្នាប្រក់ស្នាក់ការល្បាតនៅតំបន់អិល៤។