អង្គការពន្លកខ្មែរ(#PKH) បានសហការរៀបចំទស្សនៈកិច្ច និងវេទិកាសិក្សារៀនសូត្រ ជាមួយអង្គការដៃគូ៖ ដាយកូនៀ (#Diakonia) តម្លាភាពកម្ពុជា(#EC) សមាគមសម្ព័នសហគមន៍កសិករកម្ពុជា(#CCFC) អង្គការជនជាតិដើមភាគតិចកម្ពុជា(#CIPO) សមាគមបណ្តាញយុវជនកម្ពុជា(#CYN)អង្គការអភិវឌ្ឍន៍សម្លេងសហគមន៍(#BCV) អំពីការអនុវត្តសិទ្ធិប្រើប្រាស់ដីធ្លីរបស់កសិករ ចាប់ទីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសណ្ឋាគារប៉ាស៊ីហ្វិក ក្រុងសៀមរាប និងចុះទស្សនកិច្ចតំបន់គោលដៅសហគមន៍អូរបាត់មាន់ (ខេត្តឧត្តរមានជ័យ) និងសហគមន៍ស្រយ៉ង់ត្បូង (ខេត្តព្រះវិហារ)។ សកម្មភាពនេះ មានអ្នកចូលរួមដោយកសិករតាមបណ្តាខេត្ត និងបុគ្គលិកអង្គការដៃគូសរុបប៥៥នាក់(ស្ត្រី១៤នាក់) ។ក្នុងគោលបំណងដូចខាងក្រោម៖
ផ្តល់ឳកាសអោយកសិករអាចសិក្សារៀនសូត្រពីគ្នាអំពីប្រតិបត្តិល្អនៃការអនុវត្តសិទ្ធិប្រើប្រាស់ដីធ្លី និងការចងក្រងបណ្តាញបែបស៊ីជម្រៅ
• ផ្តល់ឳកាសដល់បុគ្គលិកអង្គការដៃគូស្វែងយល់កាន់តែច្បាស់អំពីកិច្ចការងារគាំទ្រកសិករ និងឆ្លើយតបប្រកបដោយប្រសិទ្ធភាព