ចាប់ពីថ្ងៃទី៤-៦ ខែមេសា ឆ្នាំ២០២៣ សមាជិកបណ្តាញសហគមន៍ព្រៃឈើខេត្តព្រះវិហារ បានសហការចុះល្បាតរួមគ្នាតំបន់សហគមន៍ព្រៃឈើកំពង់ក្រសាំង សហគមន៍ព្រៃឈើកំពង់សាមី សហគមន៍ព្រៃឈើកំពង់ព្រះឥន្ទ សហគមន៍ព្រៃឈើកំពង់ជ្រៃ ស្ថិតនៅឃុំកំពង់ស្រឡៅពីរ ស្រុកឆែប ខេត្តព្រះវិហារ ដែលមានព្រះសង្ឃ អាជ្ញាធរ ក្រុមសង្គមស៊ីវិល និងសមាជិកបណ្តាញចូលរួមសរុប ៧២អង្គ/នាក់(ស្ត្រី១១នាក់ ជនជាតិដើមភាគតិច៥នាក់ យុវជននាក់ អាជ្ញាធរ២នាក់ ព្រះសង្ឃ២អង្គ)។
គោលបំណង៖
១.ពង្រឹងសាមគ្គីភាពរវាងសមាជិកបណ្តាញ
២.ជម្រុញ និងលើកកំពស់កិច្ចការពារព្រៃឈើ និងធនធានធម្មជាតិ
៣.ស្វែងយល់ សិក្សារៀនសូត្រការអនុវត្តន៍ប្រតិបត្តិល្អ