ប្រធានរដ្ឋបាល និងហិរញ្ញវត្ថុ និងក្រុមការងារ អង្គការពន្លកខ្មែរ(#PKH) បានចូលរួមសិក្ខា សាលាផ្សព្វផ្សាយ ស្តីពី”កាតព្វកិច្ចសារពើពន្ធរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល” ដែលរៀបចំដោយគណៈកម្មាធិការ សហប្រតិបត្តិការដើម្បីកម្ពុជា(#CCC) នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នៅសណ្ឋាគារសុខាភ្នំពេញ ក្រុងភ្នំពេញ ដោយវត្តមានពីក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និងនាយកដ្ឋាន នាយកដ្ឋានគ្រប់គ្រង អ្នកជាប់ពន្ធតូច និងមធ្យម ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានពន្ធដារ និងសមាជិកអង្គការដៃគូ គោលបំណងដើម្បី៖
- ធ្វើបច្ចុប្បន្នភាព និងកិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានពន្ធដារ និងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលស្តីពីកាតព្វកិច្ចសារពើពន្ធ
- ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំតាមអនឡាញ
- ស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុកម្ពុជាសម្រាប់អង្គភាពមិនស្វែងរកប្រាក់ចំណេញ