តាមរយៈភាពជាដៃគូអភិវឌ្ឍន៍រវាងអង្គការ #ភីខេអេក និង #ដាយកូនៀ បុគ្គលិកអង្គការពន្លកខ្មែរបានទទួលវគ្គបណ្តុះបណ្តាលរយៈពេល៣ថ្ងៃ(១៩-២១ ខែកញ្ញា ឆ្នាំ២០២៣) ស្តីពីការវិភាគឧបករណ៍មិនបង្កទំនាស់ #DoNoHarm រៀបចំដោយគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា#CCC។
រយៈពេល៣ ថ្ងៃក្រុមបុគ្គលិកបានរៀនសូត្រ និងពិភាក្សាលំអិតទៅលើជំហានទាំង៧ ជាពិសេសចំណុចផ្តោតសំខាន់ៗ ទៅនឹងការអនុវត្តគម្រោងជាក់ស្តែងនៅក្នុងស្ថាប័ន៖
-វិភាគបរិបទដោយប្រើឧបករណ៍ (PESTEL,Problem Tree, Stakeholder)
-កត្តាបាក់បែក និងកត្តាផ្សះផ្សារ
-ការវិភាគលំអិត(ផ្ទះ១បង្អួច៥)
-ការវិភាគដើម្បីកំណត់សណ្ឋានផលជះតាមរយៈការអនុវត្តគម្រោង
-ការអនុវត្តជម្រើសដើម្បីកាត់បន្ថយទំនាស់