តាមរយៈកម្មវិធីអន្តរជំនឿសាសនា អង្គការភីខេអេក បានសហការជាមួយ ព្រះចៅអធិការវត្ត ពោធិ៍កែវមានជ័យ ស្ថិតនៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែង មានជ័យ ខេត្តព្រះវិហារ រៀបចំបង្កើតថ្នាលបណ្តុះកូនឈើ និងតម្លើងប្រព័ន្ធស្រោចស្រព ចំការកូនឈើក្នុងបរិវេណវត្ត កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២៣ ដោយមានការចូលរួមពីព្រះសង្ឃ សមាជិកបណ្តាញសហគមន៍ ព្រៃព្រះរកាឃុំពោធិ៍ បុគ្គលិកក្រុមសង្គមស៊ីវិល សរុប ១៥អង្គ/នាក់ (ស្ត្រី៣នាក់)។
