ដំណឹងជ្រើសរើសបុគ្គលិកស្ត្រី(បន្ទាន់)
បណ្តាញអង្គការសង្គមស៊ីវិលខេត្តព្រះវិហារ (Preah Vihear Civil Society Organization Network – ‘PCN’) ដែលធ្វើការលើផ្នែកសិទ្ធិមនុស្ស បរិស្ថាន និង ការគ្រប់គ្រងធនធានធម្មជាតិ រួមមានៈអង្គការពន្លកខ្មែរ (PKH) អង្គការលើកស្ទួយវប្បធម៌កួយ (OPKC) អង្គការអាដហុក(Adhoc) អង្គការអនុផលព្រៃឈើ(NTFP) អង្គការអភិវឌ្ឍន៍និងភាពជាដៃគូក្នុងសកម្មភាព (DPA)និងបណ្តាញសកម្មភាពដើម្បីសហគមន៍(CNA)បានបង្កើតឡើងនៅក្នុងឆ្នាំ២០០៦ ក្នុងគោលបំណងពង្រឹងកំលាំងសាមគ្គីភាពរបស់អង្គការសង្គមស៊ីវិលក្នុងខេត្តព្រះវិហារ ដើម្បីរួបរួមគ្នាធ្វើការតស៊ូមតិលើកកំពស់ការគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងអភិបាលកិច្ចលើការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ។ PCN ត្រូវការជ្រើសរើសបុគ្គលិកម្នាក់បំពេញតួនាទីជាលេខាធិការបណ្តាញ ដែលមានភារកិច្ចដូចខាងក្រោម៖
ការទទួលខុសត្រូវសំខាន់ៗ:
- សម្របសម្រួលសមាជិកបណ្តាញចុះសិក្សាស្រាវជ្រាវ និងប្រមូលព័ត៌មាននៅតាមសហគមន៍ទាក់ទងនឹងករណីរំលោភបំពាន ដីធ្លីព្រៃឈើ រ៉ែ និងសិទ្ធិមនុស្សនៅក្នុងខេត្តព្រះវិហារ។
- ជួយសម្របសម្រួលកិច្ចប្រជុំបណ្តាញ NGO និង CSO
- ធ្វើការទំនាក់ទំនងជាមួយអាជ្ញាធរ និងសាលាខេត្ត(អាជ្ញាធរពាក់ព័ន្ធ)
- ធ្វើរបាយការណ៍ /កំណត់ហេតុប្រជុំសកម្មភាពរួមរបស់បណ្តាញ
- ជួយគ្រប់គ្រង/រក្សាឯកសាររបស់បណ្តាញ
- សម្របសម្រួលអោយមានការអន្តរាគមន៍ក្នុងចំណោមសមាជិក និងសហគមន៍ដែលមានបញ្ហា(កោះប្រជុំករណីបន្ទាន់)
- រៀបចំផែនការ(សកម្មភាព/ហិរញ្ញវត្ថុ)ជាក់លាក់ អនុវត្តប្រចាំត្រីមាស ប្រចាំឆ្នាំ
- អាចកៀងគរថវិកាសម្រាប់បំពេញសកម្មភាពកាន់តែប្រសើរ
- ធ្វើរបាយការណ៍ផលិតនិងចងក្រងព័ត៌មានប្រចាំខែត្រីមាសនិងប្រចាំឆ្នាំ
លក្ខខ័ណ្ឌជ្រើសរើសៈ
- មានកំរិតវប្បធម៌ត្រឹមបាក់ឌុបឡើងទៅ ឬសញ្ញាបត្រមានតំលៃស្មើ
- មានចំណេះដឹងមូលដ្ឋានទាក់ទងទៅនឹងធនធានធម្មជាតិ
- មានជំនាញ និងបទពិសោធន៍ក្នុងការប្រើប្រាស់កុំព្យូទ័រ ការងារដ្ឋបាល
- មានការតស៊ូអត់ធន់នឹងការងារ និងស្រឡាញ់ធនធានធម្មជាតិ
- មានអត្ដចរិតស្មោះត្រង់ ស្លូតបូត និងសុភាពរាបសារ
ប្រសិនបើ បេក្ខនារី មានចំណាប់អារម្មណ៍សូមរៀបចំប្រវត្ដិរូបផ្ទាល់ខ្លួននិងប្រវត្ដិការងារ (CV & Cover Letter ) ដាក់ជូនមកកាន់ការិយាល័យអង្គការពន្លកខ្មែររៀងរាល់ម៉ោងធ្វើការតាមរយៈ អាស័យដ្ឋាន៖ភូមិថ្មី សង្កាត់កំពុងប្រណាក ក្រុងព្រះវិហារ ខេត្ដព្រះវិហារ ឬតាមរយៈអ៊ីម៉ែលៈ cheatloma@ponlokkhmer.org or sophorn@ponlokkhmer.org
ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ និងឈប់ទទួលពាក្យនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង ៥:00នាទីល្ងាច។
មានតែបេក្ខជនជាប់នៅក្នុងបញ្ចី (Short List) ប៉ុណ្ណោះត្រូវបានទាក់ទងដើម្បីធ្វើសំភាសន៍។
ព័ត៌មានបន្ថែមសូមទាក់ទងៈ ទូរស័ព្ទលេខៈ០១២ ៥១៧ ៩៤៣,០១១ ២៤៣ ៣៤៤
មានតែបេក្ខនារីប៉ុណ្ណោះ ត្រូវបានលើកទឹកចិត្ត!