English bellow:
ដោយហេតុថាមានការកាប់បំផ្លាញឈើធ្វើអាជីវកម្មខុសច្បាប់យ៉ាងអនាធិតេយ្យ គ្មានការការពារពេញលេញ អង្គការពន្លកខ្មែរនិងសហគមន៏សង្ឃដើម្បីបរិស្ថាននៅថ្ងៃទី១៤ ដល់១៥ ខែកញ្ញា ឆ្នាំ២០១៧ បានប្រារព្វពិធីបំបួសដើមឈើក្នុងតំបន់ដែនជំរកសត្វព្រៃព្រះរកានៅខេត្តព្រះវិហារ ដែលមានការចូលរួមសរុប ១៣៩នាក់ មកពីបណ្តាសហគមន៍ទាំង៣ស្រុករួមមានស្រុកជាំក្សាន្ត ស្រុកឆែប និងស្រុកត្បែងមានជ័យ ដោយមានការចូលរួមពីមន្រ្តីល្បាតនៃដែនជម្រកសត្វព្រៃព្រះរកា។
ពិធីនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពង្រឹងកិច្ចសហការក្នុងការចូលរួមកិច្ចការពារនិងអភិរក្សព្រៃឈើ និងធនធានធម្មជាតិក្នុងតំបន់ដែនជំរកសត្វព្រៃព្រះរកា។
កម្មវិធីសំខាន់ៗរួមមាន៖
១.ពិធីសែនព្រេនដល់ម្ចាស់ទឹកម្ចាស់ដី ម្ចាស់ព្រៃព្រឹក្សាសុំសេចក្តីសុខចម្រើន និងថែរក្សាការពារព្រៃឈើ
២.ព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែងធម៌ទេសនាគ្រែ៥អប់រំអំពីការការពារធនធានធម្មជាតិ
៣.ធ្វើពិធីបំបួសដើមឈើ(ចងស្បង់ជីវរតាមដើមឈើ)តាមប្រពៃណីព្រះពុទ្ធសាសនា។
សូមចូលមើលវីដេអូខាងក្រោម
By seeing that there is huge and anarchical illegal loggings, Ponlok Khmer and a newly established monk alliance called Monk Community for Environment on 14-15 conducted Tree ordination ceremony in Preah Rokar Wildlife Sanctuary, participated by 139 people from three districts of the province, Chaep, Tbeng Meanchey and Chhoumksan. The event conducted with the aim at promoting participation in protection and conservation of Natural Resource Management in the landscape.
The main activities conducted include:
1- Traditional thank-giving to the spirits of forest and request them for happiness and to protect forest.
2- Monks gave warm chanting and Dhama talks by five monks on Buddhist concept of forest conservation.
3- Tree ordination activities based on the Buddhist tradition.
Please watch the Video bellow: